នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចាត់លោកហាន កុសល អភិបាលរងខេត្ត នាំយកសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ស្តីពីការបើកឲ្យដំណើរឡើងវិញនូវភូមិ ឃុំក្នុងស្រុកកងមាស ដែលត្រូវបានបិទខ្ទប់អស់រយៈពេល ១៤ថ្ងៃ និងប្រជុំផ្លាស់ប្តូរបទពិសោធន៍រវាងលោក លោកស្រីមេឃុំក្នុងស្រុកកងមាស។

លោក ហាន កុសល អភិបាលរងខេត្ត បានថ្លែងថាការបើកឲ្យដំណើរការភូមិឡើងវិញនេះ មិនមែនបញ្ជាក់អំពីបញ្ចប់ទាំងស្រុងការឆ្លងរាលដាលជំងឺកូវីដ-១៩ទេ តែជាការបញ្ជាក់ថាយើងអាចគ្រប់គ្រងស្ថានភាពនៃការឆ្លងនៅក្នុងសហគមន៍យើងបាន ប៉ុន្តែទោះជាយ៉ាងណាបងប្អូនប្រជាពលរដ្ឋ ត្រូវកែប្រែទម្លាប់នៃការរស់នៅសម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាពបុគ្គល និងបើសិនជាមានអ្នកចំណូលថ្មីចូលមកក្នុងភូមិ ត្រូវរាយការណ៍ទៅអាជ្ញាធរឲ្យបានដឹង ដើម្បីយកសំណាកពួកគាត់ទៅពិនិត្យរកមេរោគជំងឺកូវីដ-១៩ និងត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍របស់រាជរដ្ឋាភិបាល ជាពិសេសវិធានការ «៣ការពារ ៣កុំ» ដើម្បីកាត់ផ្តាច់ខ្សែចំលងនៃជំងឺកូវី-១៩ ពីសហគមន៍មួយទៅសហគមន៍មួយទៀត៕

By Ana

You missed