ភ្នំពេញ៖ ប្រិយមិត្តប្រហែលមិនទាន់ភ្លេចទេ ព្រោះរឿងទើបតែកើតឡើងថ្មីៗនេះ គឺនារីជើងខ្លាំងម្នាក់បានហៅបក្ខពួក និងបើកឡានដេញវាយនារីជាគូជម្លោះរបស់ខ្លួន ស្រាប់តែថ្ងៃនេះ ឃើញរូបថតមួយសន្លឹក របស់នារីជើងខ្លាំងនោះ ដេកសន្លប់ លើគ្រែទៅវិញ ក្រោយពីដឹងថា មានដីកាកោះហៅ។
យោងតាមគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា Seav Ta បានបង្ហោះរូបនារីជើងកាង ដែលស្ទាក់ឡានរបស់នារីរងគ្រោះ វាយនោះ មានសភាពដេកពេទ្យដាក់ខ្យល់ ឧកស៊ីសែន ដែលមើលទៅហាក់បីដូចជាធ្ងន់ធ្ងរ។
ភ្ជាប់ជាមួយរូបភាពពីរសន្លឹកម្ចាស់គណនីនេះ ដែលបានសរសេរយ៉ាងខ្លីប្រកបដោយខ្លឹមសារថា ពេលវាយគេ និងពេលគេកោះហៅ។
ក្រោយពីត្រូវគេព្រួត វាយបណ្ដាលឲ្យរងរបួសជាដំណំហើយនោះពេលនេះនារីរងគ្រោះបានចេញមុខបកស្រាយនូវចម្ងល់មួយដែលមានខមមិនសួរជាច្រើនថា ហេតុអ្វីក៏នាងមិនតដៃវៃទៅជនបង្កហេតុវិញ ឬក៏ឲ្យសង្សាររបស់ខ្លួនចូលទៅជួយវាយ ខណៈសង្សាររបស់នាងក៏បាននៅទីកន្លែងកើតហេតុដែរ?
នាងបានបកស្រាយយ៉ាងមួយម៉ាត់ខ្លីថា នាងមិនវាយបកលើនារីជាគូជម្លោះទេ ព្រោះនាងដឹងថា វាជាទង្វើខុសច្បាប់អាចនាំមាទោស ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ។
យោងតាមការបង្ហោះរបស់នារីរងគ្រោះ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Bee Yinna បានសរសេររៀបរាប់យ៉ាងដូច្នេះថា «ហេតុអ្វីខ្ញុំត្រូវតដៃ នាំឲ្យខ្ញុំមានចំណែកខុសដែរ?»?