កំពង់ចាម៖ សាខា​កាកបាទក្រហម​ខេត្ត​កំពង់ចាម​ នៅព្រឹកមិញនេះ បានប្រារព្ធខួបលេីកទី១៥៨ ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម៨ឧសភាឆ្នាំ២០២១​ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា​ ប្រយុទ្ធនឹងជំងឺកូវីដ-១៩​ និងកសាងភាពធន់ របស់សង្គមជាតិ» ដោយទទួលបានថវិកាពីសប្បុរសជនសរុបជាង១២ម៉ឺនដុល្លារ។

ពិធីនេះបានប្រារព្ធឡើងក្រោមវត្តមានលោក ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ និង​លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខាកាកបាទក្រហមខេត្ត ដោយមានការចូលរួមពីសមាជិករដ្ឋសភា ព្រឹទ្ធសភាព មន្ទីរអង្គភាពជុំវិញខេត្ត​ និង​សប្បុរសជន​ជាច្រើន​ផងដែរ​។

គួរ​បញ្ជាក់​ថា​ ក្នុងការប្រារព្ធទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម៨ឧសភាឆ្នាំ២០២១​នេះ​ ក្នុង​គោលបំណង​គឺ​ដេីម្បី​គៀងគរ​ថវិការ​ពី​សប្បុរសជន​ ហើយ​ថវិកា​ដែលប្រមូលបាន សាខាកាកបាទក្រហមខេត្តកំពង់ចាមនឹងតម្កល់ទុក​ សម្រាប់ជួយទៅដល់ប្រជាពលរដ្ឋទូទៅដែលរងគ្រោះដោយបញ្ហាផ្សេងៗ​ ដោយមិនប្រកាន់និន្នាការនយោបាយ ប្រកាន់វណ្ណៈ ពូជសាសន៍ និងជំនឿសាសនាអ្វីឡេីយ៕

By Ana

You missed