នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ លោក បាន ស្រេង ប្រធាន ស.ស.យ.ក ស្រុកស្ទឹងត្រង់បានដឹកនាំសមាជិក ស.ស.យ.ក ស្រុកចំនួន១១នាក់ មកចូលរួមជាមួយលោក សុះ មុះសិន សមាជិករដ្ឋសភា អនុប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា និងជាប្រធានសមាគមន៍និស្សិតមុស្លិមកម្ពុជា លោកជំទាវ កុល ធារិន និងលោកជំទាវ ខុងស៊ុនអេង សមាជិករដ្ឋសភាតំណាងរាស្រ្តមណ្ឌលកំពង់ចាម ចុះចែកអំណោយខែរ៉ម៉ាឌនជូនប្រជាពលរដ្ឋសាសនិកឥស្លាមក្នុងស្រុកស្ទឹងត្រង់ចំនួនសរុប ៨៩៦គ្រួសារក្នុងនោះរួមមាន៖

– ភូមិគីឡូ៣ ឃុំព្រែកកក់ចំនួន២៥៥គ្រួសារ
– ភូមិបែកអន្លូង និងភូមិគីឡូ៧ ឃុំអារក្សត្នោតចំនួន៤១៥គ្រួសារ
– ភូមិទួលសំបួរ និងភូមិពោន ឃុំទួលសំបួរចំនួន១៧៦គ្រួសារ
– ភូមិជ្រៃហាយ ឃុំដងក្តារចំនួន៥០គ្រួសារ

អំណោយក្នុង១គ្រួសារទទួលបាន៖
– អង្ករ ១២គីឡូក្រាម
– ទឹកដោះគោ ០២កំប៉ុង
– អំបិល ០១គីឡូក្រាម
– ស្ករស ០១គីឡូក្រាម
– មី ១០កញ្ចប់
– អូវ៉ាន់ទីន ០១កំប៉ុង

ក្នុងនោះលោកជំទាវ កុល ធារិន និងលោកជំទាវ ខុង ស៊ុនអេង បានឧបត្ថម្ភដល់កម្មវិធីចំនួន ១.០០០.០០០រៀលផងដែរ។

By Ana

You missed