លោក សុក ជា ទីប្រឹក្សា សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ សុខ គា នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ បានចូលរួមឧបត្ថម្ភនូវត្រីខ ចំនួន៥០យួរ ជូនដល់សាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម តាមរយៈលោក ជួន រតនាវង្ស លេខាធិការសាខាសមាគម ដើម្បីជួយលើការងារមនុស្សធម៌ រួមជាមួយសមាគម ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តកំពង់ចាម ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០-កុម្ភៈ និងជួយដល់ទីអារាមដែលអត្តខាត់ នៅក្នងខេត្តកំពង់ចាម ផងដែរ។
ខ្ញុំបាទ សំ ពិសិដ្ឋ ជួសមុខឲ្យក្រុមការងារសាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម សូមគោរពជូនពរ លោក ទីប្រឹក្សា និងលោកជំទាវ និងក្រុមគ្រួសារ សូមបានសមប្រកបដោយពុទ្ធពរទាំងឡាយ៤ ប្រការគឺ÷ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។