លោក ហាន កុសល អភិបាលរងខេត្ត ក្នុងនាម លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំក្រុមការងារថ្នាក់ខេត្តស្តីពីការគ្រប់គ្រងភូមិសាស្ត្របិទខ្ទប់នៅស្រុកកងមាស ក្នុងគោលបំណងតាមដាន ត្រួតពិនិត្យ និងពង្រឹងការអនុវត្តការងារ ដើម្បីធានាថាគ្មានការឆ្លងរាលដាល ជំងឺកូវីដ-១៩ នៅស្រុកកងមាស និងមានភាពធូរស្រាលឡើងវិញក្រោយពីរកឃើញអ្នកឆ្លងចំនួន ៣៧៨នាក់។
កិច្ចប្រជុំផ្តោតជាសំខាន់លើ ៤ចំណុចគឺ៖
១) មើលគោលការណ៍
២) មើលខ្លួនឯង (យល់ពីគោលការណ៍អនុវត្តការងារ និងចេះការពារសុខភាពខ្លួនឯង)
៣) មើលប្រជាជន (អាកប្ប កិរិយា នៃការចូលរួមអនុវត្តតាមគោលការណ៍ សុខភាព និងសុខុមាលភាព)
៤) ការគិតទុកជាមុនអំពីអ្វីដែលអាចនឹងកើតមានឡើងនៅក្នុងស្រុកកងមាស ពិសេសក្រោយពេលការបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ នៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២១ខាងមុខ។
កងមាស, ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១