មន្ទីរពេទ្យ “មេគង្គកំពង់ចាម” នឹងដាក់ឱ្យដំណើរការ សម្រាប់ពិនិត្យ ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅដើមខែឧសភា ឆ្នាំ២០២១ នេះបើតាមប្រសាសន៍របស់ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ ក្នុងដំណើរអញ្ចើញចុះពិនិត្យ អំពីវឌ្ឍនភាព នៃការជួសជុលនិងកែលម្អ អតីតសណ្ឋាគារមេគង្គ ឲ្យប្រែក្លាយទៅជាមន្ទីរពេទ្យ សម្រាប់ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្ដ កំពង់ចាម-ត្បូងឃ្មុំ ដោយអនុវត្តទៅតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខណៈការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០-កុម្ភៈ នៅតែបន្តអូសបន្លាយ និងផ្ទុះឡើង ជាបន្តបន្ទាប់នៅបណ្តារាជធានី ខេត្តមួយចំនួនគួរឱ្យព្រួយបារម្ភបំផុត។ ចៅ វង្ស i.k. team.