(ភ្នំពេញ) ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមចែកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៦០០គ្រួសារដែលរស់នៅក្នុងតំបន់ក្រហម ក្នុងភូមិ14-16-17 សង្កាត់បឹងស្រឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានឆ្លងរីករាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃអង្គារ ០៩កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃ២០ ខែមេសា ឆ្នាំ២០២១នេះ ។ អំណោយរួមមាន អង្ករ២៥គីឡូ មីមួយកេស ទឹកសុីអុីវមួយយួរ ទឹកត្រីមួយយួរ ក្នុងមួយគ្រួសារ៕