អាជីវករនៅផ្សារអូរឬស្សី សរុបចំនួន១១១នាក់ហើយ ឆ្លងកូវីដ-១៩ គិតត្រឹមថ្ងៃទី៨ ខែមេសានេះ
(ភ្នំពេញ)៖ យោងតាមអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ថាគិតមកដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ អាជីវករលក់ដូរនៅផ្សារអូរឬស្សី សរុបមានចំនួន១១១នាក់ហើយ បានឆ្លងជំងឺកូវីដ-១៩។
ខណៈតួលេខបន្ត កើនឡើងជាហូរហែរ នៃអ្នកតេស្តរកឃើញវិជ្ជមានកូវីដ-១៩ ដែលចេញចូលផ្សារអូរឬស្សី។ អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកចេញចូល អ្នកលក់នៅផ្សារអូរឬស្សី អ្នកចេញចូល ជាប្រចាំ ឬញឹកញាប់ទាំងអស់ដែលមានអាការៈសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វើ តេស្តរកមេរោគកូវីដ-១៩ជាបន្ទាន់។
សូមបញ្ជាក់ផងដែរថា អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចផ្អាកដំណើរការ ផ្សារអូរឬស្សីរយៈពេល២សប្តាហ៍គឺចា ប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីរកឃើញ មានអាជីវករលក់ដូ និង សន្តិសុខផ្សារមួយចំនួនឆ្លងជំងឺកូវីដ-១៩ ក្នុង ន័យដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ កុំឲ្យរាលដាលកាន់តែខ្លាំង បន្ថែមទៀត៕