ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម យុវនាថ ព្រះរាមបង្កើតមាតាទីទៃ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជាបានយាងទៅកាន់ទីឋានបរមសុខ ដោយព្រះជារាពាធ។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី បានឲ្យដឹងនៅមុននេះបន្តិចថា «សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ទ្រង់យាងចូលព្រះទិវង្គតក្នុងព្រះជន្មាយុ៧៨ព្រះវស្សា នៅសហរដ្ឋអាមេរិក ដោយព្រះជរាពាធ នាយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ (ម៉ោងនៅប្រទេសកម្ពុជា)»។
សម្តេចព្រះបរមរាមា នរោត្តម យុវនាថ គឺជាព្រះរាជបុត្រាច្បងនៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងព្រះអង្គម្ចាស់ក្សត្រី សុីសុវត្ថិ ពង្សសានមុនី។
សម្តេចព្រះបរមរាមាត្រូវជាព្រះរៀមបង្កើតមាតាទីទៃនៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕