អាមេរិកប្តឹងហ្វេសប៊ុក ពីបទរំលោភសេចក្តីទុកចិត្តលើអ្នកលេងហ្វេសប៊ុក និងបំពានការប្រកួតប្រជែងសុច្ចរិត
អាមេរិក៖ គណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាមេរិក និងក្រុមអគ្គមេធាវីចំនួន៤៨នាក់ បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុនហ្វេសប៊ុក ដើម្បីសុំបើកការស៊ើបអង្កេត ពីបទសង្ស័យរំលោភសេចក្តីទុកចិត្តអ្នកលេងហ្វេសប៊ុក និងបំពានការប្រកួតប្រជែងសុច្ចរិត ក្នុងការទិញយកក្រុមហ៊ុនជាដៃគូប្រជែង។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន វ៉ល ស្ទ្រីត ជឺណល បានឲ្យដឹងថា គណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាមេរិក បានចោទប្រកាន់ ហ្វេសប៊ុក ដែលបង្កើតឡើងក្នុងឆ្នាំ២០០៤ថា បានកាន់កាប់ផ្តាច់មុខនូវបណ្តាញទំនាក់ទំនងសង្គម នៅក្នុងសហរដ្ឋអាមេរិក តាមរយៈការទិញយកក្រុមហ៊ុន ដែលរកស៊ីប្រកួតប្រជែងជាមួយខ្លួន។ ពាក្យបណ្តឹងបានលើកឡើងទៀតថា ហ្វេសប៊ុក សម្រេចចិត្តឲ្យទិញយកក្រុមហ៊ុនជាដៃគូប្រកួតប្រជែង តាមគំនិតរបស់លោក ម៉ាក ស័កគើប៊ើក ដូចជា Instagram និង WhatsApp ព្រោះលោកមិនចង់ប្រជែង…