ភ្នំពេញ៖ លោកសន្តិបណ្ឌិត សុខ​ ផល​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ បានដឹកនាំ​កិច្ចប្រជុំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីលិខិតធ្វើដំណើរសម្រាប់បរទេសអន្តោប្រវេសន្ត។

កិច្ចប្រជុំនេះក៏មានការចូលរួមពីនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃនាយកដ្ឋានអន្តោប្រវេសន៍​​ ព្រមទាំងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចូលរួមពិភាក្សាលើអនុក្រឹត្យ ស្តីពីលិខិតធ្វើដំណើរសម្រាប់ជនបរទេសអន្តោប្រវេសន្ត​។​

លោកសន្តិបណ្ឌិត សុខ​ ផល​ បានផ្តោតលើចំណុចសំខាន់ៗមួយចំនួនដូចជាបែបបទ និងនីតិវិធីនៃការផ្តល់លិខិតធ្វើដំណើរ ការដកហូត និងមោឃភាពលិខិតធ្វើដំណើរ៕

 

By Ana

You missed