នៅព្រឹកថ្ងៃទី១១ ខែសីហា ២០២១
លោក ឆាយ វ៉ាន់សុី ប្រធានក្រុមប្រឹក្សាស្រុក លោក អូត ឈាងលី អភិបាល នៃគណ:អភិបាលស្រុកជើងព្រៃ លោក ខាត់ សុខន ប្រធានការិ.រៀបចំដែនដី នគរូនីយកម្ម សំណង់ និងភូមិបាលស្រុក ព្រមទាំងសហការី បានទទួលបដិសណ្ឋារកិច្ច វត្តមានដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ម៉ា ឈឿន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងជាប្រធានក្រុមងារថ្នាក់គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកជើងព្រៃ និងនាំយកនូវអំណោយដ៏ថ្លៃថ្លា ជូនដល់រដ្ឋបាលស្រុក សម្រាប់ផ្តល់ជូនបន្តទៅអោយបងប្អូនប្រជាពលរដ្ឋក្រីក្រ និងជួបការលំបាកក្នុងស្ថានភាពប្រយុទ្ធប្រឆាំងនិងជម្ងឺ COVID-19 ក្នុងនោះរួមមាន
-អង្ករចំនួន៣តោន
-ទឹកត្រី ចំនួន ១០០យួរ
– ទឹកសុីអុីវ ចំនួន១០០យួរ
– ត្រីខ ចំនួន ១០០យួរ
– ទឹកបរិសុទ្ធ ចំនួន ១០០យួរ
– ម៉ាស់ ចំនួន៥កេសធំ ស្មើនឹង១២,៥០០បន្ទះ
– អាល់កុល ចំនួន ១០កាន
និងឧបត្ថម្ភដល់កងកម្លាំងនៅថវិកាចំនួន ២ ០០០ ០០០រៀលផងដែរ សរុបថវិកាអស់ចំនួន ៧ ៥០០ ០០០ រៀល និង ១៨៣០ដុល្លារអាមេរិក ។ ស្ថិតក្នុងឱកាសនោះ លោក អូត ឈាងលី អភិបាល នៃគណ:អភិបាលស្រុកជើងព្រៃ បានគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ លោក បណ្ឌិត និងលោកជំទាវកត្តិបណ្ឌិត ដែលតែងតែផ្តោតការយកចិត្តទុកដាក់ខ្ពស់មកលើរដ្ឋបាលស្រុក និងប្រជាពលរដ្ឋស្រុកជើងព្រៃទាំងមូល និងសូមបួងសួងដល់វត្ថុស័កសិទ្ធិក្នុងលោក សូមជួយបីបាច់ថែរក្សា លោក លោកជំទាវ និងបុត្រា បុត្រី ទទួលបាននូវពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពល:កុំបីឃ្លាងឃ្លាតឡើយ៕