នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ អនុវត្តន៍តាមផែនការដឹកនាំរបស់លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល កំលាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដែលមានការចូលរួមកំលាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌ កំលាំងមូលដ្ឋានអាវុធហត្ថខណ្ឌ មន្ត្រី និងសន្តិសុខសាលាខណ្ឌ បានចុះល្បាតកុ្នងភូមិសាស្ត្រសង្កាត់កន្ទោក និងឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន ០២ នាក់ ប្រគល់ឲ្យអធិការដ្ឋាននគរបាលខណ្ឌ ដេីម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ដោយធ្វេីការផាកពិន័យអន្តរការណ៍ ម្នាក់ៗ ១,០០០,០០០(មួយលាន) រៀល ពីបទ “មិនគោរពវិធានការរដ្ឋបាល”។
១- ឈ្មោះ ឈឹម សុខហេង ភេទប្រុស អាយុ29ឆ្នាំ ( ពិន័យអន្តរការណ៍ ១.០០០.០០០ ៛(មួយលានរៀល)
២-ឈ្មោះ ហ៊ូ សាមីន ភេទ ស្រី អាយុ 40 ឆ្នាំ ( ពិន័យអន្តរការណ៍ ១.០០០.០០០៛(មួយលានរៀល)
បន្ទាប់ពីធ្វេីការពិន័យតាមនីតិវិធីនៃច្បាប់ និងបានអប់រំណែនាំរួចមក ជនសង្ស័យត្រូវបានសមត្ថកិច្ច អនុញ្ញាតឲ្យត្រលប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលខណ្ឌ សូមក្រេីននរំលឹកដល់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលរស់នៅក្នុងភូមិសាស្ត្រខណ្ឌកំបូលទាំងអស់ សូមចូលរួមអនុវត្តន៍វិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់បំផុត ដេីម្បីឈានទៅកាត់ផ្តាច់ឬសគល់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ” និងអាចស្តារឡេីងវិញនូវសកម្មភាពសេដ្ឋកិច្ច-សង្គម ជាពិសេសប្រក្រតីកម្មការងារ មុខរបរ។