ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រកាសសម្រេចបិទខ្ទប់ភូមិសាស្រ្តមួយចំនួននៅរាជធានីភ្នំពេញ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១។

ទីតាំងក្នុងទឹកដីរាជធានីភ្នំពេញ ដែលត្រូវបិទខ្ទប់មានដូចជា សង្កាត់ស្ទឹងមានជ័យទី១ និងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ, ភមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅទី១, ភូមិចម្ការឪឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១ នៃសង្កាត់កាកាបទី១, និងភូមិចម្ការឪឡឹក១ នៃសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ និងភមិទ្រុងមាន់ នៃសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

វិធានការបិទខ្ទប់នេះត្រូវបានអនុវត្តន៍បន្ទាប់មានការឆ្លងរាលដាលជំងឺកូវីដ-ក្នុងទ្រង់ទ្រាយធំ ជាពិសេសកើតឡើងចំពោះអ្នករស់នៅក្នុងតំបន់នេះតែម្តង ដែលភាគច្រើនជាកម្មកររោងចក្រកាត់ដេ៕

By Ana

You missed