បន្ទាប់ពីបញ្ចប់ការងារនៅស្រុកស្រីសន្ធរ នាព្រឹកថ្ងៃទី៧ ខែឆ្នាំដដែល លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អញ្ជើញជាគណៈអធិបតីជាមួយលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការប្រចាំការ ក្រសួងសុខា ភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ និងលោកស្រី វេជ្ជបណ្ឌិត លី អៃឡែន ប្រធានអង្គការសុខភាពពិភពលោក (WHO)ប្រចាំនៅកម្ពុជា ក្នុងពិធីប្រគល់- ទទួល “ថេបប្លេត” ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ គ.វ.ក-១៩ ជូនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ-១៩ នៅខេត្តកំពង់ចាម,ខេត្ត ត្បូងឃ្មុំ, ខេត្ត ក្រចេះ និងខេត្ត មណ្ឌលគីរី ដែលរៀបចំឡើងនៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម។ ចៅ វង្សi.k