កំពង់ចាម៖ បើតាមប្រភពច្បាស់ការពីមន្ទីរពេទ្យខេត្តកំពង់ចាមបានឲ្យដឹងថា លោក វ៉ាន់ ណាក្រូ និងលោក មុី សុីថាន បានជាសេះស្បើយពីជំងឺកូវីដ-១៩ហើយ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នេះ។
ដោយបានការយកចិត្តទុកដាក់ខ្ពស់ពីលោក អ៊ុន ចាន់ដា អភិបាលខេត្កំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមជាមួយកងទ័ពអាវស ដែលជាក្រុមគ្រូពេទ្យប្រកបដោយវិជ្ជាជីវៈ បានថែទាំ និងព្យាបាលយ៉ាងយកចិត្តទុកដាក់ ដោយអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល រហូតអ្នកជំងឺចំនួនពីរនាក់ បានជាសះស្បើយពីជំងឺកូវីដ-១៩ យ៉ាងឆាប់រហ័ស។
ដោយលទ្ធផលតេស្តមន្ទីរពិសោធន៍ អវិជ្ជមានចំនួនពីរដង ជាប់ៗគា្ន ក្រុមគ្រូពេទ្យបានអនុញ្ញាតឲ្យលោកទំាងពីរចេញពីមន្ទីរពេទ្យត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញ ប៉ុន្តែអ្នកទាំងពីរត្រូវគោរពទៅតាមការណែនាំរបស់ក្រុមគ្រូពេទ្យ និងវិធានការរបស់ក្រសួងសុខាភិបាល ដោយបន្តនៅដាច់ដោយឡែករយៈពេល១៤ ថ្ងៃទៀតសិន ដោយគិតចាប់ពីថ្ងៃចេញពីមន្ទីរពេទ្យ៕