កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអនុញ្ញាតឲ្យម្ចាស់សិប្បកម្មឡឥដ្ឋ ឯក គឹមធូក ស្ថិតនៅភូមិអូរកណ្ដោ ឃុំព្រែកក្របៅ ស្រុកកងមាស បើកដំណើរការអាជីវកម្មឡើងវិញ ក្រោយពីបិទមួយរយៈដោយសារមានបុគ្គលិកកើតជំងឺកូវីដ-១៩។
យោងតាមលិខិតចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ របស់រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ការសម្រេចឲ្យបើកដំណើរការសិប្បកម្មឡឥដ្ឋ ឯក គឹមធូក ឡើងវិញ បន្ទាប់ពីកម្មករ ដែលបម្រើការនៅទីនោះ បានជាសះស្បើយពីជំងឺកូវីដ-១៩ ប៉ុន្ដែកម្មកររូបនេះ តម្រូវឲ្យបន្ដការធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល១៤ថ្ងៃ។
តាមរយៈលិខិតនេះ លោកអភិបាលខេត្តកំពង់ចាម ក៏បានស្នើឲ្យម្ចាស់សិប្បកម្ម បន្ដចូលរួមជាមួយអាជ្ញាធរ ផ្សព្វផ្សាយវិធានការអនាម័យ ការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដល់កម្មករ កម្មការិនី ក្នុងសិប្បកម្មនេះបន្ដទៀត។
សូមអានសេចក្តីសម្រេចដូចខាងក្រោម៖