ហូជីមិញ៖ ចំនួនមនុស្សស្លាប់ក្នុងអគ្គិភ័យឆាបឆេះហាងខារ៉ាអូខេ នៅក្បែរទីក្រុងហូជីមិញ កាលពីថ្ងៃអង្គារ បានកើនឡើងដល់យ៉ាងហោចណាស់៣២នាក់ និងផ្សេងទៀតបានរងរបួស។

អគ្គិភ័យ​បានចាប់ផ្តើម​ឆាបឆេះនៅ​ជាន់​ខាងលើ​នៃហាងខារ៉ាអូខេ ឈ្មោះ អានភូ (An Phu) នៅក្នុងខត្តប៊ីញដួង ខាងជើងទីក្រុងហូជីមិញ បានសម្លាប់ភ្ញៀវ និង​បុគ្គលិក អស់ជាច្រើននាក់ ដែលកំពុងជាប់នៅក្នុងបន្ទប់​ច្រៀងរាំ។

កាសែតរបស់នគរបាលវៀតណាម បាននិយាយថា មនុស្ស៣២នាក់ស្លាប់ ក្នុងនោះមានបុរស១៧នាក់ និងស្ត្រី១៥នាក់។

យោង​តាម​ក្រសួង​សន្តិសុខ​សាធារណៈរបស់វៀតណាម ​បាន​ឲ្យ​ដឹង​ថា មាន​មនុស្ស​ប្រហែល៦០នាក់ បានស្លាប់​​ក្នុងករណីអគ្គិភ័យឆេះក្លឹបកមន្សាន្ត​ នៅក្នុងប្រទេសវៀតណាម នារយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

ក្រសួងបានលើកឡើងថា នេះ​ជា​ការ​សម្លាប់​យ៉ាង​សាហាវ​បំផុត​ ក្នុង​ការ​ឆេះ​ហាង​ខារ៉ាអូខេ ​នៅ​ប្រទេស​វៀតណាម ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​បង្កើន​ការ​ព្រួយ​បារម្ភ​អំពី​ស្តង់ដារ​សុវត្ថិភាព​មិន​ល្អ នៅក្នុងកន្លែងកម្សាន្តរបស់វៀតណាម។

កាលពីម្សិលមិញ នគរបាលវៀតណាម បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស១២នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស បន្ទាប់ពីអគ្គិភ័យដ៏ធំមួយឆាបឆេះហាងខារ៉ាអូខេនេះ ហើយ​បាន​ឆាបឆេះ​យ៉ាង​លឿនចូល​ដល់បន្ទប់​មនុស្សកំពុងច្រៀងរាំ​សប្បាយ។

អគ្គិភ័យ​ដ៏ធំនេះ បាន​ចាប់ផ្តើមឆាបឆេះយ៉ាងលឿន​នៅជាន់​ខាងលើ​នៃ​ក្លឹបកម្សាន្ត ដោយធ្វើឲ្យឆេះស្លាប់អ្នកច្រៀងរាំកន្សាន្ត ចំណែកអ្នកខ្លះទៀត​ ​បាន​លោត​ចុះ​ពី​ជាន់​ទី​២ និង​ទី២​ធ្វើឲ្យមាន​​របួស ប៉ុន្តែ​មិនស្លាប់ឡើយ។

រថយន្តពន្លត់អគ្គីភ័យវៀតណាម បានទៅដល់កន្លែងកើតហេតុភ្លាមៗ ប៉ុន្តែអគ្គីភ័យ​បានឆេះអស់រយៈពេល​មួយ​ម៉ោង ទើប​រល់តទៅវិញដោយសាររថយន្តបាញ់ទឹកពន្ល់ត ហើយគេមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយ។

ហាងខារ៉ាអូខេ ឈ្មោះ អានភូ (An Phu) ដែលមានទីតាំងនៅក្នុងខេត្ត ប៊ិញដួង មានទំហំធំគ្រាន់បើ ចំនួនមាន២៩ បន្ទប់។ មន្ត្រីនគរខេត្ត បាននិយាយថា អគ្គិភ័យបានបំផ្លាញអគារស្ទើរទាំងស្រុង។

កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៦ អគ្គីភ័យ​បាន​ឆេះ​ហាង​ខារ៉ាអូខេមួយកន្លែង​ កម្ពស់​៨​ជាន់ ស្ដិតនៅ​ក្នុងក្រុងហាណូយ ប្រទេសវៀតណាម ដោយបានសម្លាប់ជីវិតមនុស្សអស់១៣នាក់៕

 

By Ana

You missed