ហ្វីលីពីន៖ នៅចុងឆ្នាំ២០២០នេះ តារាសម្តែង និងតារាបង្ហាញម៉ូដ កាន់តែច្រើនឡើងៗ ចាប់ផ្តើមពឹងផ្អែកយ៉ាងខ្លាំងទៅលើអ្នកគាំទ្រនៅក្នុងបណ្តាញទំនាក់ទំនងសង្គមដូចជា Instagram Facebook និង YouTube.
តារាស្រីបង្ហាញម៉ូដដ៏មានប្រជាប្រិយ ឈ្មោះ ផេនដូរ៉ា កាគី (Pandora Kaaki) បានរកឃើញពីវិធីថែរក្សាកេរ្តិ៍ឈ្មោះឲ្យគង់វង្ស ដោយប្រើបទពិសោធន៍ដ៏ច្រើនរបស់នាងនៅក្នុងពិភពម៉ូដ និងពិភពសិល្បៈកម្សាន្ត ហើយផ្សាយពាណិជ្ជកម្មលក់ផលិផលផ្សេងៗ ជាពិសេសលក់សម្លៀកបំពាក់ខាងក្នុងរបស់ស្រីៗ។
តារាបង្ហាញម៉ូដសញ្ជាតិលីបង់ ផេនដូរ៉ា កាគី កើតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ១៩៩៨ ក្នុងក្រុងប៊ូទួន នៃកោះមីនដាណាវ ភាគខាងត្បូងប្រទេសហ្វីលីពីន។ ម្ដាយជាជនជាតិហ្វីលីពីន ចំណែកឪពុកជាជនជាតិលីបង់។
ឈ្មោះពីកំណើតរបស់នាង គឺ ម៉ា អាន អាលមូសា (Mar-Anne Amosa)។ អ្នកតាមដានឆាណែល ភាគច្រើនជាមនុស្សប្រុស ដែលចង់មើលសម្រស់ស៊ិចស៊ីរបស់នាង។
រួមផ្សំនឹងរូបសម្រស់ដ៏ឆើតឆាយ សិចស៊ី និងមានសុតន់ធំផងនោះ គេឧស្សាហ៍ឃើញនាងបង្ហោះវីដេអូ ផ្សាយពាណិជ្ជកម្មលក់ប្រដាប់ប្រដាខាងក្នុងរបស់ស្រីៗ ដូចជាអាវទ្រនាប់ និងខោស្លីបជាដើម។
ទេពកោសល្យដ៏អស្ចារ្យនេះ ក្នុងឆ្នាំ២០១៦ បានចាប់ផ្តើមសាងកេរ្ដិ៍ឈ្មោះសម្រាប់ខ្លួននាង ដោយសារបង្ហោះវីដេអូ លើបណ្តាញសង្គម ហើយបានប្តេជ្ញាថា នឹងធ្វើខ្លួនឲ្យក្លាយជាអ្នកមានឥទ្ធិពល និងទទួលបានជោគជ័យ ក៏ដូចជាការលើកទឹកចិត្តសម្រាប់មនុស្សជំនាន់ក្រោយ។
នាងចាប់ផ្តើមល្បីឈ្មោះ ដោយសារបង្ហោះវីដេអូ លើបណ្តាញសង្គមហ្វេសប៊ុក ក្នុងឆ្នាំ២០១៦ និងនៅលើបណ្តាញសង្គម Instagram ក្នុងឆ្នាំ២០១៨ ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈចំពោះរូបភាពដ៏ស្រើបស្រាលរបស់នាង។
នៅខែតុលា ឆ្នាំ២០១៩ នាងបានចាប់ផ្តើមបង្កើតឆាណែលយូធូប ផ្ទាល់ខ្លួន ដែលនាងបង្ហោះវីដេអូ អំពីការធ្វើដំណើរ វីដេអូអពីសម្លៀកបំពាក់ រហូតអាចឲ្យអ្នកគាំទ្រស្គាល់នាងកាន់តែច្បាស់។
ក្នុងវ័យជំទង់ នាងទទួលឥទ្ធិពលយ៉ាងខ្លាំងពីវិស័យសិល្បៈ កម្សាន្ត ហើយបានដាក់ចិត្តខិតខំក្នុងការក្លាយខ្លួនជាតារាឆើតឆាយ សិចស៊ី។ សព្វថ្ងៃនេះនាងបានក្លាយជាមនុស្សមានឥទ្ធិពល និងជាបុគ្គលគំរូម្នាក់។
នៅក្នុងវីដេអូ នាងនិយាយភាសាអង់គ្លេសស្ទើរតែទាំងអស់។ នាងអួតថា បានរៀនភាសាអង់គ្លេសដោយការមើលខ្សែភាពយន្តហូលីវូត ដើម្បីរៀនស្តាប់ និងរៀនពាក្យតាមសាច់រឿងនីមួយៗ។
ឆាណែលឈ្មោះ ផេនដូរ៉ា កាគី បានទាក់ទាញអារម្មណ៍មនុស្សជាច្រើន តាមរយៈលក្ខណៈពិសេសដ៏ដ៏គួរឱ្យទាក់ទាញរបស់នាង នៅលើបណ្តាញទំនាក់ទំនងសង្គម។ ឆាណែលយូធូបនេះ ល្បីល្បាញយ៉ាងឆាប់រហ័ស រហូតមានអ្នកគាំទ្រជាង ២ លាននាក់។
គំរូដ៏ស្រស់ស្អាតនេះ ត្រូវការពេលវេលាដើម្បីរៀបចំផែនការវីដេអូយូធ្យូបរបស់នាង ហើយមិនដែលខកខានក្នុងការកំដរអារម្មណ៍អ្នកគាំទ្ររបស់នាងឡើយ ដោយមាតិកាច្នៃប្រឌិត និងអំពីការហាត់ប្រាណ។
គោលបំណងសំខាន់របស់នាង គឺដើម្បីលើកកម្ពស់រូបភាពរាងកាយវិជ្ជមាន ហើយផ្តោតសំខាន់លើតម្រូវការដើម្បីរក្សារបបអាហារ ឲ្យមានសុខភាពល្អ។
រាងកាយដ៏ស្រស់ស្អាតរបស់នាង គឺជាសក្ខីភាពបញ្ជាក់ថា នាងជឿជាក់យ៉ាងមុតមាំក្នុងការថែរក្សាទម្លាប់ហាត់ប្រាណ។
អ្នកគាំទ្ររបស់នាងមួយចំនួនបានបង្ហោះតាមអ៊ីនធឺរណែតថា ខណៈដែលគេហទំព័ររបស់នាងអះអាងថា ផ្តល់នូវមាតិកាដែលគួរឱ្យស្អប់ខ្ពើមពេកសម្រាប់ Instagram ពួកគេមានការខកចិត្តនៅពេលនាងមិនបង្ហោះរូបអាក្រាតកាយ។
អ្នកគាំទ្រផ្សេងទៀតបានត្អូញត្អែរអំពី «វីដេអូចាក់សោរ» ធ្វើឲ្យគេសង្ស័យថា ជាវីដេអូអាក្រាតកាយ អាសអាភាស ហើយតម្រូវឲ្យបង់លុយពី៣៥ ទៅ៥០ដុល្លារ ទើបអាចមើលឃើញរូបស្រាតរបស់នាង។
អ្នកគាំទ្រខ្លះ ហេតុតែចង់ឃើញរូបនាងស្រាត ក៏សុខចិត្តបង់លុយ ដែលផ្ទុយទៅវិញ ទោះជាបង់លុយហើយក៏ដោយ ក៏នាងមិនព្រមបង្ហាញរូបអាក្រាតដែរ។
ចំណែកអ្នកគាំទ្រនាងខ្លះ ក៏ត្រូវបានគេបោកប្រាស់តាមធ្វីតធឺ តាមរយៈការបង្ហោះសារថា នាង ផេនដូរ៉ា កាគី នឹងបញ្ចេញរូបថតអាក្រាតកាយ ដើម្បីជាថ្នូរនឹងទឹកប្រាក់។
VI- អ្នកគាំទ្រម្នាក់បានសរសេរសារថា «ផេនដារ៉ា បោកគេក្នុងតម្លៃ ៧៥ ដុល្លារ! តើមានអ្នកណាទៀតដែលរងគ្រោះចំពោះរឿងនេះ? មនុស្សមួយចំនួននៅលើបណ្តាញសង្គមធ្វីតទ័រ ដូចជាផេនដូរ៉ា បាននិយាយថា ប្រសិនបើខ្ញុំផ្ញើប្រាក់ ៧៥ ដុល្លារដល់ពួកគេ ខ្ញុំនឹងទទួលបានអាក្រាតកាយ ហើយបន្ទាប់មកបាត់មុខនាងតែម្តង»។
ចំណែកដើមទ្រូងធំរបស់វិញ ត្រូវបានជនចោទសួរ តើនាងត្រូវការទំហំអាវទ្រនាប់ ខោទ្រនាប់លេខប៉ុន្មាន ព្រោះនាងចូលចិត្តបង្ហាញរបស់បែបនេះ ដោយមិនចេះខ្ពើម។
នៅក្នុងវីដេអូឃ្លីបមួយ បង្ហោះលើយូធូប ត្រូវបានគេសួរថា តើនាងស្តោះទឹកមាត់ ឬលេបទឹកមាត់ទេ ពេលលើកអាវទ្រនាប់ ខោទ្រនាប់បែបនេះ? នាងបានឆ្លើយថា ស្តោះទឹកមាត់ដែរ។ នៅពេលសួរអំពីទំហំអាវទ្រនាប់របស់នាងវិញ នាងបែរជាឆ្លើយថា ជាធម្មតានាងមិនពាក់អាវទ្រនាប់ទេ ប៉ុន្តែប្រាប់លេខទំហំខោទ្រនាប់ឈុតប៊ីគីនីរបស់នាង គឺលេខ ៣៨D ឬ ៤០D ។
នៅពេលសួរថា តើនាងមានអារម្មណ៍ខាងផ្លូវភេទទេ? នាងឆ្លើយថា ចា៎។ ចំណែកនៅពេលសួរថា តើនាងមានវះកាត់កែសម្ផស្សពង្រីកសុដន់ទេ នាងបានឆ្លើយថា មិនចាំបាច់ទេ៕