មូស្គូ៖ រដ្ឋាភិបាលរុស្ស៊ី របស់លោក ពូទីន កាលពីម្សិលមិញ បានបដិសេធចំពោះសំណើរដោះដូរឈ្លើយសឹក អ៊ុយក្រែនរាប់ពាន់នាក់ ដែលទាហានរុស្ស៊ីចាប់ខ្លួនបាន នាពេលថ្មីៗកន្លងមកនេះ នៅឯរោងចក្រស្លដែក អាសូវស្តាល់ (Azovstal) ក្នុងទីក្រុង ម៉ារីយូប៉ូល (Mariupol) បន្ទាប់ពីពួកគេដាក់អាវុធលើកទង់សចុះចាញ់។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយថា រុស្ស៊ីគ្មានចេតនាធ្វើការផ្លាស់ប្តូរទេ ទោះបីជាអ្នកនយោបាយអ៊ុយក្រែន ស្នើសុំក៏ដោយ។

សំណើរដោះដូរឈ្លើយសឹក ធ្វើឡើងពីអ្នកនយោបាយ អ៊ុយក្រែន គឺសំដៅទៅលើទាហានអ៊ុយក្រែន ២ ៥០០នាក់ ដែលជាប់គាំងអស់រយៈពេលរាប់ខែ នៅក្នុងរោងចក្រស្លដែក អាសូវស្តាល់ ប៉ុន្តែបានទម្លាក់អាវុធចុះចាញ់ កាលពីសប្តាហ៍មុន។

ទាហានអ៊ុយក្រៃនទាំងនេះ ត្រូវទាហានរុស្ស៊ីព័ទ្ធជាប់តាំងពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ គឺក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយរុស្ស៊ីលើកទ័ពចូលឈ្លានពាន អ៊ុយក្រែន និងធ្វើឲ្យពួកគេនៅឯកោ ដោយគ្មានការជួយជាស្បៀងអាហារ និងគ្រាប់រំសេវ ពីរដ្ឋាភិបាលរបស់ខ្លួន។

មន្ត្រីរដ្ឋាភិបាលរុស្ស៊ីមួយចំនួន បានលើកឡើងថា ចំពោះយុទ្ធជនអ៊ុយក្រែន មកពីកងវរៈសេនាតូច អាសូវ ក្នុងទីក្រុងម៉ារីយូប៉ូល គួរតែកាត់ទោសពីបទឧក្រិដ្ឋកម្មសង្រ្គាម។

រុស្ស៊ីបានចាប់ផ្តើមការវាយលុកប្រឆាំងនឹងអ៊ុយក្រែន នៅចុងខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីការបរាជ័យរបស់រដ្ឋាភិបាលអ៊ុយក្រែន ក្នុងការអនុវត្តលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ទីក្រុង មីន (Minsk) ដែលបានចុះហត្ថលេខាជាលើកដំបូងនៅក្នុងឆ្នាំ២០១៤ ដែលមានភាគី អាល្លឺម៉ង់ និងបារាំង ជាអ្នកនៅពីក្រោយ។

ចាប់តាំងពីពេលនោះមក វិមានក្រឹមឡាំងបានទាមទារឲ្យអ៊ុយក្រែន ប្រកាសជាផ្លូវការថា ខ្លួនជាប្រទេសអព្យាក្រឹត ដមិនចូលរួមក្នុងប្លុកយោធាណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក។

កាលពីថ្ងៃទ២១ ខែឧសភា រុស្ស៊ីបានអះអាងថា ខ្លួនបានដណ្តើមយកទីក្រុងម៉ារីយូប៉ូលទាំងស្រុង ជាជ័យជម្នះដ៏ធំបំផុតរបស់ខ្លួន នៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ដោយការបញ្ចប់ការវាយប្រហាររយៈពេលមួយសប្តាហ៍ ដែលបានធ្វើឱ្យទីក្រុងកំពង់ផែយុទ្ធសាស្ត្រនេះ ក្លាយគំនរផេះផង់។

ភ្លាមនោះ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក សឺហ្គេ សយគូ (Sergei Shoigu) បានរាយការណ៍ទៅលោកប្រធានាធិបតី វ៉្លាឌៀ ពូទីន អំពីការរំដោះបានទាំងស្រុង នៃរោងចក្រស្លដែកអាហ្សូស្តាល់។

ក្រសួងការពារជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទឹកដីនៃរោងចក្រស្លដែក អាហ្សូស្តាល់ត្រូវបានរំដោះទាំងស្រុង។ យុទ្ធជនអ៊ុយក្រែនសរុបចំនួន២៤៣៩នាក់ ដែលត្រូវបានជាប់គាំងនៅក្នុងរោងចក្រអស់ជាច្រើនមកហើយ បានទម្លាក់អាវុធ និងលើទង់សសុំចុះចាញ់៕

By Ana

You missed