អាមេរិក៖ បន្ទាប់ពីមាននៃការអញ្ជើញទភដល់រដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីប្រជាពលរដ្ឋខ្មែររស់ នៅសហរដ្ឋអាមេរិក។

ប្រជាពលរដ្ឋខ្មែរទាំងនេះ បានរងចាំទទួលស្វាគមន៍វត្តមានរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៅពីមុខសណ្ឋាគារ ស្នាក់អាស្រ័យ ក្នុងទីក្រុងវ៉ាស៊ិនតោន សហរដ្ឋអាមេរិក។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្តែងនូវក្តីរំភើបរីករាយចំពោះវត្តមានជនរួមជាតិកម្ពុជាដ៏ច្រើនកុះករ ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមករងចាំ និងទទួលស្វាគមន៍ចំពោះវត្តមានរបស់សម្តេច ពេលអញ្ជើញដល់រដ្ឋធានីវ៉ាស៊ិនតោន ដើម្បីចូលរួមកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-សហរដ្ឋអាមេរិក ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន និងជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន សហរដ្ឋអាមេរិក ដែលបានប្រព្រឹត្តិទៅចំខួបគម្រប់៤៥ឆ្នាំ នៃទំនាក់ទំនងក្នុងភាពជាដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក។

បើទោះបីជាមានពេលវេលាខ្លី នៃការទទួលបដិសណ្ឋារកិច្ចស្វាគមន៍វត្តមាន នៃការអញ្ជើញមកដល់នោះ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រជាពលរដ្ឋខ្មែរ ជាជនរួមជាតិកម្ពុជាទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត ទោះបីជាមកពីជិតឆ្ងាយបានមកចាំទទួល និងស្វាគមន៍សម្តេចដូចជាឪពុក ក្នុងមហាគ្រួសារខ្មែរតែមួយ។

សម្តេចតេជោមានប្រសាសន៍ ទៅកាន់ប្រជាពលរដ្ឋ ដែលមានវត្តមាននាពេលទទួលសម្តេចដោយផ្ទាល់ថា បើទោះជាសម្តេចមានកម្មវិធីដ៏មហាញឹកយ៉ាងណាក៏ដោយ ក៏សម្តេចជ្រើសរើសយកវេលាល្ងាចថ្ងៃទី១១ ខែឧសភា ស្អែកនេះ ដើម្បីធ្វើការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ ដែលជាជនរួមជាតិកម្ពុជាមកពីគ្រប់ទិសទី ក្នុងសហរដ្ឋអាមេរិកប្រមាណជាង១ពាន់នាក់។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា «យើងនឹងជួបជុំគ្នានៅល្ងាចថ្ងៃស្អែក ថ្ងៃទី១១ ឧសភា សូមអញ្ជើញបងប្អូនជនរួមជាតិខ្មែរយើង អញ្ជើញចូលរួមក្នុងមហាគ្រួសារខ្មែរតែមួយ»៕

 

By Ana

You missed