ភ្នំពេញ៖​ តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បានបង្គាប់ឲ្យដាក់គុកលោក នៅ ស៊ីនឿន តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ពីបទគំរាមកំហែងបំផ្លាញ និងប្រើហិង្សាលើម្ចាស់ផ្ទះ។

លោក នៅ ស៊ីនឿន គឺជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ដែលមានទឹកដមសំឡេងស្រទន់ និងទទួលបានកេរ្តិ៍ឈ្មោះបោះសំឡេងគ្រាន់បើ ប៉ុន្តែមួយរយៈចុងនេះ ហាក់ស្ងាត់ពីវិស័យសិល្បៈ ដោយមិនឃើញចេញបទចម្រៀង វីដេអូចម្រៀង និងមិនលេចមុខចូលរួមនៅក្នុងកម្មវិធីណាឡើយ។

លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានប្រកាសតាម Facebook កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោក នៅ ស៊ីនឿន ពីបទ «គំរាមកំហែងថានឹងធ្វើឲ្យខូចខាត និងប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលវត្ថុដោយសុចរិត»។

លោក នៅ ស៊ីនឿន តារាចម្រៀងប្រចាំផលិតកម្មហង្សមាស ធ្លាប់បានដឹកដៃតារាសម្តែងសាច់សទ្រលុកទ្រលន់ គឺនាង ឡាយ លក្ខិណា ចេញទៅសម្តែងរួមគ្នា នៅលើទឹកដីប្រទេសកាណាដា មានរយៈពេលជិតពីរខែ ហើយការសម្តែងរបស់អ្នកទាំងពីរ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអាណិកជនខ្មែររស់នៅទីនោះ។

លោក នៅ ស៊ីនឿន មានភរិយាជាអាណិកជនខ្មែរ រស់នៅក្នុងសហរដ្ឋអាមេរិក តាមរយៈការចេញទៅសម្តែងនៅទីនោះ។

លោក ហេង ឡុង បានបញ្ជាក់ថា បទល្មើសដែលលោក នៅ ស៊ីនឿន បានប្រព្រឹត្តនេះ គឺកើតឡើតាំងពីឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ១៧២៩ ផ្លូវលំ ភូមិព្រែកតាឡុងទី២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកបានបន្ថែមថា សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម កំពុងពឹងពាក់មេធាវីឲ្យការការពារសិទ្ធិ និងជួយរកយុត្តិធម៌ជូនលោក នៅ ស៊ីនឿន៕


p.p1 {margin: 0.0px 0.0px 0.0px 0.0px; font: 13.0px ‘Helvetica Neue’} p.p2 {margin: 0.0px 0.0px 0.0px 0.0px; font: 13.0px ‘Helvetica Neue’; min-height: 15.0px}
តុលាការចេញដីកាឃុំខ្លួនអ្នកចម្រៀង នៅ ស៊ីនឿន នៅគុកព្រៃស


តុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ បានបង្គាប់ឲ្យដាក់គុកលោក នៅ ស៊ីនឿន តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ពីបទគំរាមកំហែងបំផ្លាញ និងប្រើហិង្សាលើម្ចាស់ផ្ទះ។


លោក នៅ ស៊ីនឿន គឺជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ដែលមានទឹកដមសំឡេងស្រទន់ និងទទួលបានកេរ្តិ៍ឈ្មោះបោះសំឡេងគ្រាន់បើ ប៉ុន្តែមួយរយៈចុងនេះ ហាក់ស្ងាត់ពីវិស័យសិល្បៈ ដោយមិនឃើញចេញបទចម្រៀង វីដេអូចម្រៀង និងមិនលេចមុខចូលរួមនៅក្នុងកម្មវិធីណាឡើយ។


លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានប្រកាសតាម Facebook កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោក នៅ ស៊ីនឿន ពីបទ «គំរាមកំហែងថានឹងធ្វើឲ្យខូចខាត និង ប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលវត្ថុដោយសុចរិត»។


លោក នៅ ស៊ីនឿន តារាចម្រៀងប្រចាំផលិតកម្មហង្សមាស ធ្លាប់បានដឹកដៃតារាសម្តែងសាច់សទ្រលុកទ្រលន់ គឺនាង ឡាយ លក្ខិណា ចេញទៅសម្តែងរួមគ្នា នៅលើទឹកដីប្រទេសកាណាដា មានរយៈពេលជិតពីរខែ ហើយការសម្តែងរបស់អ្នកទាំងពីរ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអាណិកជនខ្មែររស់នៅទីនោះ។


លោក នៅ ស៊ីនឿន មានភរិយាជាអាណិកជនខ្មែរ រស់ នៅសហរដ្ឋអាមេរិក តាមរយៈការចេញទៅសម្តែងនៅទីនោះ។


លោក ហេង ឡុង បានបញ្ជាក់ថា បទល្មើសដែលលោក នៅ ស៊ីនឿន បានប្រព្រឹត្តនេះ គឺកើតឡើតាំងពីឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ១៧២៩ ផ្លូវលំ ភូមិព្រែកតាឡុងទី២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


លោកបានបន្ថែមថា សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម កំពុងពឹងពាក់មេធាវីឲ្យការការពារសិទ្ធិ និងជួយរកយុត្តិធម៌ជូនលោក នៅ ស៊ីនឿន៕

By Ana

You missed