ដោយការជឿជាក់លើការដឹកនាំរបស់ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឃើញថាមានសប្បុរសជនជាបន្តបន្ទាប់បានចូលរួមបរិច្ចាគនូវសម្ភារៈ និងថវិកា ជូនដល់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីរួមចំណែកក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩
ជាក់ស្ដែង នៅព្រឹកថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្តម លោកជំទាវអភិបាលខេត្ត អញ្ជើញទទួលអំណោយជាពីសប្បុរសជន ជួយក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជននានា ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន រួមនឹងបរិក្ខារពេទ្យ ជូនមកគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីជួយលើយុទ្ធនាការ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។ ឯកឧត្តមអភិបាលខេត្ត ថ្លែងថា ចំពោះអំណោយមនុស្សធម៌នាពេលនេះ គឺជាការចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្នុងការចូលរួមប្រយុទ្ធនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្ត និងជាឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ស្របពេលដែលមេរោគដ៏កំណាចនេះ កំពុងគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងសហគមន៍ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោកជារៀងរាល់ថ្ងៃផងដែរ។
-អំណោយដែលរដ្ឋបាលខេត្តទទួលបាននាពេលនេះ រួមមាន÷
១, លោក លី គឹមឆេង និងលោកស្រី សៀង ហ៊ួង ឧបត្ថម្ភ តេស្តរហ័សចំនួន ១,១១១ ដើម និងម៉ាសចំនួន ០៣កេសធំ។
២, លោក ហុង សុវណ្ណឌី និងក្រុមគ្រួសារ ឧបត្ថម្ភម៉ាស់ ០៤កេសធំ- អាវPPE ចំនួន ៣ កេស-អាកុលចំនួន ៣ កាន និងថវិកា ចំនួន 6 លានរៀល។
៣, មីក្រូហិរញ្ញវត្ថុ អិល.អូ. អិល.ស៊ី ឧបត្ថម្ភថវិកា ចំនួន ១លានរៀល៕ ចៅ វង្ស i.k.