កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២១ បានជួបសំណេះសំណាល និងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងនៅស្រុកចម្ការលើ ចាប់ពីអាយុ១៨ ឆ្នាំឡើង ប្រមាណជាងបួនមុឺននាក់ ដោយឥតគិតថ្លៃ។
ពិធីនេះប្រារព្ធឡើងនៅបរិវេណមន្ទីរពេទ្យបង្អែកស្រុកចម្ការលើលើ ដោយមានការចូលរួមពីអភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត, អាជ្ញាធរស្រុក និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
សូមបញ្ជាក់ថា ក្នុងយុទ្ធនាចាក់ វ៉ាក់សាំង ការពារជំងឺកូវីដ -១៩ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំង ចាប់ពីអាយុ១៨ឆ្នាំឡេីងទៅ គឺត្រូវបានប្រារព្ធធ្វើឡើងព្រមគ្នានៅតាមបណ្តាស្រុកចំនួនបួនផ្សេងទៀត រួមមាន ស្រុកស្ទឹងត្រង់ ស្រុកកងមាស ស្រុកស្រីសន្ធរ និងស្រុកកោះសូទិន លើផែនការគ្រោងរបស់រដ្ឋរបាលខេត្តកំពង់ចាម ក្នុងជំហាន៣ នឹងធ្វើការចាក់ជូនដល់ប្រជាពលរដ្ឋប្រមាណបួនសែនមុឺននាក់៕