នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ លោក ហាន កុសល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម បាននាំយកថវិកាចំនួន ៧៧០,០០០រៀល ឧបត្ថម្ភដល់លោកប្រធាន ស.ស.យ.ក ក្រុងកំពង់ចាម និងជាអភិបាលរងក្រុង ដែលបានចំណាយសម្រាប់លើកទឹកចិត្តដល់បងប្អូនកម្មករក្នុងការកែលម្អ សម្អាត និងរៀបចំមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យដីដុះ ស្ថិតក្នុងក្រុងកំពង់ចាម ដើម្បីត្រៀមដាក់អ្នកធ្វើចត្តាឡីស័ក។

បន្ទាប់មកក្រុមការងារបាននាំយកសម្ភារៈមួយចំនួន និងថវិកាចំនួន ១០០,០០០រៀល ឧបត្ថម្ភជូនសមាជិក ស.ស.យ.ក ខេត្តដែលទើបនឹងប្រសូត្របុត្រ ដែលនេះគឺជាការរួមចំណែកដ៏សំខាន់ក្នុងការលើកទឹកចិត្តដល់កម្លាំង ស.ស.យ.ក យើង។

By Ana

You missed