លោក អ៊ុន ចានដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅក្នុងពិធីចែកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាង១.៥០០គ្រួសារ ធ្វើឡើងនៅវត្តចុងកោះជ្រូក ស្ថិតតនៅក្នុងឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

លោកអភិបាលខេត្តបានអំពាវនាវសាជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្តអនុវត្តនូវវិធានការ«៣ការពារ និង៣កុំ»ឱ្យបានខ្ជាប់ខ្ជួន ដោយសារតែចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ បានកើនឡើងដល់ជាង ៨០០ នាក់ គិតត្រឹមព្រឹកថ្ងៃទី ៣១ ឧសភា។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ចំនួនជនរងគ្រោះជំងឺកូវីដ ១៩ ខាងលើនេះ គឺភាគច្រើនជាកម្មការិនីធ្វើការងារនៅតាមបណ្តារោងចក្រ ដែលមួយរយ:នៃការឆ្លងរីករាលដាលជំងឺនេះ គឺយើងបានបានសម្រេចផ្អាកផ្នែកខ្លះរបស់រោងចក្រ បន្ទាប់ពីស្រាវជ្រាវរកឃើញប្រភព នៃការឆ្លង និងបានបញ្ជួនអ្នកជំងឺទៅព្យាបាល និងយកអ្នកប៉ះពាល់ផ្ទាល់ធ្វើចត្តាឡីស័ក។

លោកអភិបាលខេត្តបន្ថែមថា ជាក់ស្តែងរោងចក្រកាត់ដេរមេតថេក ក្នុងស្រុកកំពង់សៀម ជំងឺកូវីដ ១៩ បានចូលដល់ក្នុងរោងចក្រលើកដំបូងតាមរយ:ស្រ្តីជាកម្មការិនីម្នាក់។ ដោយស្រ្តីរូបនោះបានជួបជាមួយមិត្តភក្តិម្នាក់ និងបានជិះរថយន្តជាមួយគ្នា ដោយទំនាក់ទំនងស្និទ្ធស្នាលបន្តិច គឺមិនបានការពារខ្លួនអនុវត្តវិធានការ«៣ការពារ និង៣កុំ» ហើយស្រ្តីម្នាក់នោះបានមកធ្វើការនៅរោងចក្រធម្មតា ពុំបានពិនិត្យសុខភាពបានត្រឹមត្រូវ បណ្តាលឱ្យជំងឺកូវីដ ១៩ចូលដល់កន្លែងធ្វើការ។

លោកបន្តថា យើងបានបើកយុទ្ធនាការយកសំណាកលើកម្មករ កម្មការិនីជាង ៤.០០០ នាក់មកធ្វើតេស្ត គឺបានរកឃើញអ្នកកើតជំងឺកូវីដ ១៩ ប្រមាណ ១០ នាក់បានយកទៅព្យាបាល និងបានយកអ្នកប៉ះពាល់ផ្ទាល់ជាង ៥០០ នាក់ធ្វើចត្តាឡីស័ក និងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ហើយបានផ្អាកផលិតកម្ម រោងចក្រនោះមួយអគារ។ ឥឡូវជាលទ្ធផលយើងគ្រប់គ្រងរោងចក្រមេតថេត ស្រុកកំពង់សៀមបានហើយ ដូច្នេះត្រូវរួមគ្នាទប់ស្កាត់ជំងឺកូវី ១៩ កុំឱ្យរីករាលដាលដល់ក្នុងគ្រួសាររបស់យើង គឺចាំបាចអនុវត្តវិធានកា«បីការពារ និងបីកុំ»ទាំងអស់គ្នា៕

By Ana

You missed