ព្រះយសមេត្តា ចាន់ សុជន ព្រះរាជាគណៈថ្នាក់កិត្តិយសគណៈមហានិកាយនៃព្រះរាជាចក្រកម្ពុជា ទីប្រឹក្សាផ្ទាល់សម្ដេចព្រះមហាសុមេធាធិបតិ នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ព្រះវន័យធរអនុគណស្រុកចំការលើនិងជាព្រះចៅអធិការវត្តចំការអណ្ដូង ស្រុកចំការលើ រួមនឹងអាជ្ញាធរមូលដ្ឋាន ឃុំចំការអណ្តូងបាននាំយកគ្រឿង ឧបភោគបរិភោគជូនដល់ពលរដ្ឋទីទ័លក្រចំនួន២គ្រួសារគឺ៖

1-អ្នកស្រី គំ សុកត អាយុ 58 ឆ្នាំ
2-អ្នកស្រី ថន សារ៉ាត់ អាយុ 36 ឆ្ន្នាំ
រស់នៅភូមិជាំជ្រៃ ឃុំចំការអណ្តូង ស្រុកចំការលើ ដោយក្នុង០១គ្រួសារទទួលបាន៖
អង្ករ ១០ គីឡូ,ទឹកត្រី ១យួរ, ទឹកសុីអុីវ ១ យួរ ,មី១០ កញ្ចប់ ,ត្រីខ ១យួរ ,ទឹកក្រូចស្ទីង ១កេះ ,សារុង ១ និង ថវិកាមួយចំនួនផងដែរ។

ក្នុងឳកាសនោះ អាជ្ញាធរមូលដ្ឋានឃុំចំការអណ្តូង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្នអោយបានកាន់តែខ្ពស់ទ្វេដងជាងមុន ក្នុងការទប់ស្កាត់ ការពារខ្លួនកុំអោយឆ្លង ជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង , ការលាងសម្អាតដៃជាប្រចាំ, ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ ជាប្រចាំ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល ក្នងដំណាក់កាលនៃការឆ្លងរាលដាល ជម្ងឺកូវីដ-១៩ បម្លែងថ្មី កូវីដ-១៩ ក្នុងសហគមន៍។

អាជ្ញាធរបន្តថា រដូវវស្សាបានចូលមកដល់ហើយ សូមបងប្អូនប្រជាពលរដ្ឋ ខិតខំរក្សាអនាម័យលំនៅដ្ឋាន បំបាត់ប្រភពដង្កូវទឹក បំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ គេងនៅក្នុងមុង ដើម្បីការពារជំងឺរាតត្បាតផ្សេងៗ ពិសេស ជំងឺគ្រុនឈាម ជាដើម សូមបងប្អូនចងចាំថា ” ភូមិស្អាត ផ្ទះស្អាត គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានគ្រុនឈាម “។

By Ana

You missed