នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់ចាម ដឹកនាំដោយលោកហាន លីណា អភិបាលរង នៃគណៈអភិបាលក្រុងកំពង់ចាម បានដឹកនាំកម្លាំងនៃគណៈបញ្ជាការឯកភាពក្រុងកំពង់ចាម រួមនិងអាជ្ញាធរសង្កាត់ទាំង៤ ចុះធ្វើការណែនាំ និងធ្វើកិច្ចសន្យាចំពោះបុគ្គលដែលមិនបានអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ព្រមទាំងអប់រំណែនាំដល់កន្លែងលក់ដូរមួយចំនួនដែលមិនបានអនុវត្តទៅតាមវិធានការរបស់ក្រសួងសុខាភិបាល និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តកំពង់ចាម។
នៅក្នុងកិច្ចប្រតិបត្តិការនោះ លោកអភិបាលរងក្រុងបានឲ្យដឹងថា ក្រុមការងារបានចុះអប់រំណែនាំបានសរុប ២៤ ករណី និងហាងស៊ុប ១កន្លែងដែលទើបបើកថ្មី ដោយធ្វើកិច្ចសន្យាមិនឲ្យមានករណីនេះជាលើកទី២ បើពុំទេ អាជ្ញាធរមានសមត្ថកិច្ចនិងធ្វើការផាកពិន័យ ឬដាក់ទោសទណ្ឌទៅតាមផ្លូវច្បាប់។