កំពង់ចាម÷ព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទី លោកឧត្តមសេនីយ៏ សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កំពង់ចាម ប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជាចុះជួយឃុំព្រែកកក់និងសហការីព្រមទាំងគណៈបក្សមូលដ្ឋានឃុំ បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋជួបការលំបាកចំនួន៣០គ្រួសារក្នុងឃុំព្រែកកក់ ហេីយបាននាំយកអំណោយរបស់លោក ហ៊ុន ណេង អនុប្រធានទី១ ក្រុមការងារគណៈបក្សប្រជាជន កម្ពុជាចុះជួយខេត្តកំពង់ចាម ប្រធានក្រុមការងារគណៈបក្សប្រជាជនកម្ពុជាចុះជួយស្រុកស្ទឹងត្រង់ តាមរយៈលោកឧត្តមសេនីយ៏ សោ សាវឿននិងសហការី យកចែកជូនដល់ប្រជាពលរដ្ឋជួបការលំបាក។
ក្នុងឱកាសនោះដែរលោកឧត្ដមសេនីយ៍ ក៏បានផ្ដាំផ្ញើរដាស់តឿនឱ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងជំរុញការចូលរួមអនុវត្តនូវវិធានការ ៣កុំ ៣ការពារ ដើម្បីកាត់ផ្ដាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩ ឲ្យអស់ពីសហគមន៍។
អំណោយប្រគល់ជូនដល់គ្រួសារជួបការលំបាក ក្នុងមួយគ្រួសារទទួលបាន -អង្ករ២៥Kg
-មី០១កេស
-ម៉ាស១ដុំ
-អាល់កុល១ដប
-ថវិកា១០០,០០០រៀល
ជូនក្រុមការងារឃុំថវិកា៣០០,០០០៛ ព្រមទាំងម៉ាសនិងអាល់កុលផងដែរ។
+ចំណាយថវិកាសរុបអស់ចំនួន៧,១៥០,០០០រៀល៕