ថ្ងៃទី០៣ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៣.០០នាទីរសៀល លោក ហេង វណ្ណនី អភិបាលរង នៃគណៈអភិបាល ខេត្តកំពង់ចាម តំណាង លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ អមដំណើរដោយ លោក ស៊ីម គង់ អភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ និងជាប្រធានគណៈកម្មការស្រុកប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានដឹកនាំ មន្ត្រីរដ្ឋបាលសាលាស្រុក រដ្ឋបាលឃុំព្រែកពោធិ៍ នាំយកអំណោយមនុស្សធម៌របស់ លោក លូ គឹមឈន់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្រីសន្ធរ ចែកជូនគ្រួសារក្រីក្រខ្វះខាត ៨២ គ្រួសារ(ភូមិច្រស់៦១គ្រួសារ និង ភូមិសន្ទៃ២១គ្រួសារ ) នៅឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ដែលស្ថិតនៅតំបន់បិទខ្ទប់ មានប្រជាពលរដ្ឋឆ្លងជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ។

សម្ភារៈអំណោយ១គ្រួសារទទួលបាន រួមមាន – អង្ករ ២០ គ.ក្រ – មីខ្លាឃុំ ១ កេសធ – ទឹកស៊ីអ៊ីវ ១យួរ។

By Ana

You missed