នៅរសៀលថ្ងៃទី២៥​ ខែមេសា​ ឆ្នាំ២០២១​ អនុវត្តន៍តាមផែនការដឹកនាំរបស់លោក​ ឃឹម​ ស៊ុនសូដា​ អភិបាល​ នៃគណៈអភិបាលខណ្ឌកំបូល​ កំលាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដែលមានការចូលរួមកំលាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌ​ កំលាំងមូលដ្ឋានអាវុធហត្ថខណ្ឌ​ មន្ត្រី​ និងសន្តិសុខសាលាខណ្ឌ​ បានចុះល្បាត​កុ្នងភូមិសាស្ត្រសង្កាត់កន្ទោក​ និងឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន ០២​ នាក់​ ប្រគល់ឲ្យអធិការដ្ឋាននគរបាលខណ្ឌ​ ដេីម្បីអនុវត្តន៍តាមនីតិវិធីច្បាប់​ ដោយធ្វេីការផាកពិន័យអន្តរការណ៍​ ម្នាក់ៗ​ ១,០០០,០០០​(មួយលាន)​ រៀល​ ពីបទ​ “មិនគោរពវិធានការរដ្ឋបាល”​។

 

១- ឈ្មោះ ឈឹម សុខហេង ភេទប្រុស អាយុ29ឆ្នាំ ( ពិន័យអន្តរការណ៍ ១.០០០.០០០ ៛(មួយលានរៀល)

 

២-​ឈ្មោះ ហ៊ូ សាមីន ភេទ ស្រី អាយុ 40 ឆ្នាំ​ (​ ពិន័យអន្តរការណ៍ ១.០០០.០០០៛(មួយលានរៀល)​

 

បន្ទាប់ពីធ្វេីការពិន័យ​តាមនីតិវិធីនៃច្បាប់​ និងបានអប់រំណែនាំរួចមក​ ជនសង្ស័យត្រូវបានសមត្ថកិច្ច​ អនុញ្ញាតឲ្យត្រលប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ​។

 

ឆ្លៀតក្នុងឱកាសនេះ​ រដ្ឋបាលខណ្ឌ​ សូមក្រេីននរំលឹកដល់បងប្អូន​ប្រជាពលរដ្ឋ​ កម្មករ​ កម្មការិនី​ ដែលរស់នៅក្នុងភូមិសាស្ត្រខណ្ឌកំបូលទាំងអស់​ សូមចូលរួមអនុវត្តន៍វិធានការបិទខ្ទប់​របស់រាជរដ្ឋាភិបាល​ឲ្យបានខ្ជាប់ខ្ជួន​ និងម៉ឺងម៉ាត់​បំផុត ដេីម្បីឈានទៅកាត់ផ្តាច់ឬសគល់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩​ ក្នុងព្រឹត្តិការណ៍​ “សហគមន៍​ ២០កុម្ភៈ​” និងអាចស្តារឡេីងវិញ​នូវសកម្មភាពសេដ្ឋកិច្ច-សង្គម​ ជាពិសេសប្រក្រតីកម្មការងារ​ មុខរបរ។

By Ana

You missed