(ភ្នំពេញ) ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋចូលរួមអនុវត្តន៍ឱ្យបាន នូវការដាក់បម្រាមបិទខ្ទប់ក្នុងរាជធានីភ្នំពេញ ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បើមិនដូច្នោះទេ ការបិទខ្ទប់នឹងអាចបន្ត ពន្យារពេលយូរជាងនេះថែមទៀត។

ការអំពាវនាវនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម នាំយកអំណោយសម្តេចតេជោ ហ៊ុន សែន ចែកជូន បងប្អូនប្រជា ពលរដ្ឋចំនួន ២១៦៣ គ្រួសារ រស់នៅក្នុងតំបន់ផ្សារសាំហាន់ សង្កាត់ទួលសង្កែទី១ និងទី២ ក្នុងខណ្ឌឫស្សីកែវ។

ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង ក៏បានលើកឡើងនូវគោលនយោបាយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់ បាយនោះឡើយ។

រាជធានីភ្នំពេញមានទីស្នាក់ការសង្កាត់នៅជិតទីស្នាក់ការខណ្ឌ នៅជិត រួមទំាងទីស្នាក់ការសាលារាជធានីភ្នំពេញថែមទៀត សម្រាប់បម្រើដល់តម្រូវការ ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋដែលជួបបញ្ហាខ្វះខាតស្បៀង អាចទំនាក់ទំនងទៅគោល ដៅរដ្ឋបាល ណាដែលនៅជិត ហើយអាជ្ញាធររាជធានីភ្នំពេញ ខណ្ឌ សង្កាត់ តែងផ្តល់ និងផ្សព្វផ្សាយ នូវប្រព័ន្ធទូរស័ព្ទនានា សម្រាប់ប្រជាពលរដ្ឋទាក់ទងសំណូមពរ និងរកជំនួយផ្សេងៗផងដែរ ។

អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដោយអត់ធ្មត់ថា ក្នុងនាមអាជ្ញាធរមានសមត្ថកិច្ចកំពុងអនុវត្តន៍ច្បាប់ទូទំាងរាជធានីភ្នំពេញ មិនដែលចង់ធ្វើ ការផាកពិន័យដល់ពលរដ្ឋណាម្នាក់នោះឡើយ ដោយសូមឱ្យតែប្រជាពលរដ្ឋ ចូលរួមទាំងអស់គ្នា អនុវត្តន៍វិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញឱ្យទទួលបាន ជោគជ័យ កាត់ផ្តាច់ឱ្យបានការឆ្លងរាលដាលជំងឺកូវីដដ៏សាហាវក្នុងពេលវេលាដ៏លំបាក មួយនេះទាំងអស់គ្នា។

ប្រសិនប្រជាពលរដ្ឋនៅតែរឹងទទឹង នៅតែដើរហើរ នៅតែប្រមូលផ្តុំ ពីផ្ទះមួយទៅផ្ទះមួយ នោះមិនអាចធានាបានថា ការដាក់បម្រាមនេះនឹងទទួលបាន ជោគជ័យនោះឡើយ ដែលនាំការបិទខ្ទប់រាជធានី អាចនឹងពន្យាពេលយូរជាងនេះថែមទៀត។

ឯកឧត្តម ក៏បានលើកឡើងផងដែរ នូវវិធានការបិទខ្ទប់ភូមិសាស្ត្រ ដែលមានហានិភ័យមិន មែនមានតែនៅកម្ពុជាទេ ខណៈនេះជំងឺកូវីដ-១៩ កំពុងតែវាយលុកលើពិភពលោក ហើយប្រទេសដែលជួបហានិភ័យខ្លាំង ក៏អនុវត្តន៍វិធានការបិទខ្ទប់នេះផងដែរ។

ការបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺដ៏សាហាវនេះឱ្យបានជោគជ័យ គឺអាស្រ័យលើការ អនុវត្តរបស់ប្រជាពលរដ្ឋ ដែលជាឧត្តមប្រយោជន៍រួម មិនមែនជាប្រយោជន៍របស់បុគ្គលណា ម្នាក់នោះឡើយ។

សុមបញ្ជាក់ថា ក្នុងរយៈពេលដែលរាជធានីភ្នំពេញកំពុងស្ថិតក្នុងដំណាក់កាលបិទខ្ទប់ និងតំបន់ខ្លះ បាន និងកំពុងដាក់ជាតំបន់ក្រហមនោះ អាជ្ញាធររាជធានី អាជ្ញាធរខណ្ឌ បាននាំយកស្បៀងអាហារ ចែកជូនដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី ជារៀងរាល់ថ្ងៃ។

ស្បៀងអាហារដែលជាអំណោយរបស់សម្តេចតេជោ ដែលត្រៀម និងបានចែកជូនដល់ប្រជាពលរដ្ឋជាបន្តបន្ទាប់នោះ រួមមាន៖ អង្ករ២៥គីឡូក្រាម, មី ១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, និងទឹកស៊ីអ៊ីវ១យួរ ៕

By Ana

You missed