ភ្នំពេញ៖ លោកបណ្ឌិត សំ ពិសិដ្ឋ ប្រធានក្រុមការងារ សាខាសមាគមសិស្ស និស្សិត បញ្ញវ័ន្តក្មេងវត្តខេត្តកំពង់ចាម និងសហការីទាំងអស់ សូមគោរពជូនពរចំពោះឯកឧត្តមបណ្ឌិត ម៉ិញ បានកុសល ប្រធានសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សូមប្រកបដោយពលានុភាពខ្លាំងក្លា និងទទួលបានជោគជ័យថ្មីៗថែមទៀត។
លោកបណ្ឌិតបានគោរពជូនពរថា «ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ខ្ញុំបាទ សំ ពិសិដ្ឋ ប្រធានក្រុមការងារ សាខាសមាគមសិស្ស និស្សិត បញ្ញវ័ន្តក្មេងវត្តខេត្តកំពង់ចាម និងសហការីទាំងអស់សូមបួងសួងដល់ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា នឹងប្រសិទ្ធពរជ័យ បវរមហាប្រសើរ ជូនចំពោះឯកឧត្តមបណ្ឌិត ម៉ិញ បានកុសល ប្រធានសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ត និងលោកជំទាវ ព្រមទាំងបុត្រ សូមប្រកបដោយពលានុភាពខ្លាំងក្លា បញ្ញាញាណភ្លឺថ្លា សុខភាពបរិបូរណ៍ ដើម្បីដឹកនាំការងារឲ្យទទួលបានជោគជ័យថ្មីៗថែមទៀត ព្រមទាំងជួបតែមហាវិបុលសុខសុភមង្គល និងប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕