ភ្នំពេញ៖ លោក​បណ្ឌិត សំ ពិសិដ្ឋ  ប្រធានក្រុមការងារសាខាសមាគមសិស្ស និស្សិត បញ្ញវ័ន្តក្មេងវត្តខេត្តកំពង់ចាម និងសហការី  និងសហការីទាំងអស់ សូមគោរពជូនពរចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ​ សូមប្រកបដោយពលានុភាពខ្លាំងក្លា បញ្ញាញាណភ្លឺថ្លា សុខភាពបរិបូរណ៍ ដើម្បីដឹកនាំនាវាកម្ពុជា ឆ្ពោះទៅទទួលបានជោគជ័យដ៏ត្រចះត្រចង់ធំធេងថ្មីថែមទៀត។

លោកបណ្ឌិតបានគោរពជូនពរថា​ «ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥, ខ្ញុំបាទ សំ ពិសិដ្ឋ  ប្រធានក្រុមការងារសាខាសមាគមសិស្ស និស្សិត បញ្ញវ័ន្តក្មេងវត្តខេត្តកំពង់ចាម និងសហការីទាំងអស់ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា នឹងប្រសិទ្ធពរជ័យ បវរមហាប្រសើរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមសម្តេចទាំងពីរ ជាទីគោរពដ៏ខ្ពង់ខ្ពស់ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ប្រកបដោយពលានុភាពខ្លាំងក្លា បញ្ញាញាណភ្លឺថ្លា សុខភាពបរិបូរណ៍ ដើម្បីដឹកនាំនាវាកម្ពុជា ឆ្ពោះទៅទទួលបានជោគជ័យដ៏ត្រចះត្រចង់ធំធេងថ្មីថែមទៀត និងសូមសម្តេចទាំងពីរ ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ ជួបតែមហាវិបុលសុខសុភមង្គល និងប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

By Ana

You missed