អំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមមានថវិកា អង្ករ មី ត្រីខ បានដឹកមកដល់រដ្ឋបាលរាជធានីភំ្នពេញជាបន្តបន្ទាប់ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយការបិទខ្ទប់តំបន់មួយចំនួនក្នុងភូមិសាស្រ្តខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ រយៈពេល២សប្តាហ៍ ព្រោះតំបន់ទាំងនេះមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ខ្លាំង និងជាតំបន់ដែលបងប្អូនកម្មករ កម្មការិនីរោងចក្ររស់នៅច្រើន។

គិតមកដល់ព្រឹកនេះរដ្ឋបាលរាជធានីភំ្នពេញបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកបាន៣.៨៩៨គ្រួសារ ដែលជាគ្រួសារបងប្អូនកម្មករ កម្មការិនីរោងចក្រ ដែលកំពុងធ្វើចត្តាឡីស័ក។

រដ្ឋបាលរាជធានីភំ្នពេញនឹងធ្វើការចែកជាបន្តបន្ទាប់ជូនឱ្យដល់គ្រប់ក្រុមគ្រួសារ៕

 

By Ana

You missed