ភ្នំពេញ ៖ លោកបណ្ឌិត ឡាច សំរោង សកលវិទ្យាធិការ នៃ សកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) បានប្រគេន អាហារូបករណ៍ ចំនួន៣៥កន្លែង ដល់ សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃ ព្រះរាជាណាចក្រកម្ពុជា ព្រះចៅអធិការវត្ត ច័ន្ទបុរីវវង្ស រួមមាន ថ្នាក់បណ្ឌិត ៥កន្លែង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង និង ថ្នាក់បរិញ្ញាបត្រ ២០កន្លែង ។
ជាមួយគ្នានេះដែរ សម្ដេចព្រះវ័នរ័តគតិបណ្ឌិត ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា ព្រះចៅអធិការវត្តចន្ទបុរីវង្សសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកឧកញ៉ាបណ្ឌិត ឡាច សំរោង សកលវិទ្យាធិការនៃសកលវិទ្យាល័យអន្តរវិទ្យា និងលោកជំទាវដែលបានប្រគេន នូវអាហារូបករណ៍ចំនួន៣៥កន្លែងរួមមាន ថ្នាក់បណ្ឌិត៥កន្លែង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែង និងថ្នាក់បរិញ្ញាបត្រ២០កន្លែង ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានព្រះសង្ឃ និស្សិតក្រីក្រ ដែលកំពុងមានការខ្វះខាតធនធានសម្រាប់សិក្សារៀនសូត្រ៕ ប្រភព៖សារឿន