ថ្លែងនៅក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយ និងពង្រឹងវិធានការ
ការពារ ទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅថ្ងៃទី
៩ ខែមេសានេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានជំរុញដល់កងកម្លាំងមានសមត្ថកិច្ច និងអជ្ញាធរ ក្រុង-ស្រុកទាំងអស់ ត្រូវបង្កើនការយកចិត្តទុក
ដាក់ និងទទួលខុសត្រូវខ្ពស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ និងត្រូវអនុវត្តការ
ងារឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីទប់
ស្កាត់ការរីករាលជំងឺ កូវីដ-១៩ ដែលកំពុងតែមានការកើនឡើងជារៀងរាល់ថ្ងៃ។

ក្នុងកិច្ចប្រជុំនេះដែរឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថាអាជ្ញាធរ ត្រូវបន្តខិតខំអនុវត្តវិធានការអប់រំណែនាំដល់ប្រជាពលរដ្ឋឲ្យយល់ច្បាស់នូវគោលបំណងនៃបទបញ្ជាដែលបានដាក់ចេញនាពេលថ្មីៗនេះ និងអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យចេះបង្ការទប់ស្កាត់កុំឲ្យឆ្លងជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួង។ ជាមួយគ្នានេះដែរ អាជ្ញាធរយើងត្រូវចុះណែនាំដល់ប្រជាពលរដ្ឋអោយនៅតាមផ្ទះរៀងៗខ្លួន កុំមានការជួបជុំមនុស្សច្រើន ពិសេសហាមដាច់ខាត់មិនឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងទៅខេត្តផ្សេងឡើយ ជៀសវាងមានការឃាត់ទុកឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ និងអាចជួបផលលំបាកផ្សេងៗទៀត។

គួរបញ្ជាក់ដែរថា បច្ចុប្បន្នបញ្ហានៃការរីករាលដាលជំងឺកូវីដ១៩ កំពុងតែមានកំណើនឡើងជារៀងរាល់ថ្ងៃ ដែលវាបានបង្កអោយមានក្តីបារម្មណ៍ជាច្រើនពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនយើង ខណៈថ្ងៃនេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបង្ហាញថាមានករណីវិជ្ជមានកូវីដ១៩ថ្មីរហូត ៥៧៦នាក់ ដែលបានធ្វើអោយមានអ្នកជំងឺសរុបចំនួន ៣៦០៤នាក់ ខណៈក្នុងចំនួននេះអ្នកពាក់ពន្ធ័ព្រឹត្តការណ៍សហគមន៍២០កុម្ភៈ មានចំនួនរហូតដល់ ៣០៧២ នាក់ និងមានអ្នកស្លាប់ចំនួន ២៤នាក់ ។

By Ana

You missed